ខេត្តក្រចេះ៖ សេចក្តីរាយការណ៍ ឲ្យ ដឹង ថា កាលពី ថ្ងៃ ទី ១០ ខែ ឧ សភា ឆ្នាំ ២០២៥ មាន ករណី អ្នកស្រុក ប្រទះ ឃើញ សាកសព ប្តី ប្រពន្ធ ២ នាក់ ស្លាប់ ក្នុង ស្ថានភាព ស្អុយរលួយ នៅ ចំណុច ដី ឡូ លេខ ៧៩ កសិដ្ឋាន ១ ក្រុម ហ៊ ន ដុ ង ភូ ស្ថិត នៅ ភូមិ អូរ អ ន្ត្រែ ង ឃុំ រលួស មាន ជ័យ ស្រុក អូរ គ្រៀល សែន ជ័យ ខេត្តក្រចេះ ហើយ បើ តាម ការ បង្ហើប ឲ្យ ដឹង ថា ជា ករណី ប្តី ចាក់ សម្លាប ង់ ប្រពន្ធ រួច ចាក់ សម្លាប់ ខ្លួន ឯ ង តាម ក្រោយ ប៉ុន្តែ មិន មានការ អះអាង ផ្តើម ចេញ រឿង អ្វី ឡើយ ស្ថិត ក្នុង ភាព អា ថ កំបាំង ។
សាកសព បុរស ជា ប្តី ឈ្មោះ ដែន ដ ន អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ កាត់ ស្មៅ និង សាកសព ប្រពន្ធ ឈ្មោះ ស្រែ ន ណា ង ចេញ អាយុ ៤៤ ឆ្នាំ ជនជាតិ ក្រឹ ង មុខរបរ កម្មករ កាត់ ស្មៅ ដូច គ្នា ។
ករណី ខាងលើ នេះ ត្រូវ បាន ឈ្មោះ ដែន ផែន ជា ប្អូនបង្កើត របស់ ឈ្មោះ ដែន ដ ន រៀបរាប់ ឲ្យ ដឹង ថា កាលពី ថ្ងៃ ទី ៣ ខែឧសភា ឆ្នាំ ២០២៥ បងប្រុស របស់ ខ្លួន និង ប្រពន្ធ បាន មក ធ្វើការ កាត់ ស្មៅ ជាមួយ ខ្លួន ឲ្យ ក្រុមហ៊ុន ខាងលើ ។ លុះ នៅ ព្រឹក ថ្ងៃ ទី ៥ ខែ ឆ្នាំ ដដែល បងប្រុស និង ប្រពន្ធ បាន ដើរ ចូល ព្រៃ ក្រោយ ផ្ទះ ដើម្បី ទៅរ ករក ដើម រុក្ខជាតិ ធ្វើ ថ្នាំខ្មែរ ហើយ ក៏ បាត់ មិនឃើញ ត្រឡប់ មក ផ្ទះ វិញ ចាប់ពី ថ្ងៃ នោះ មក ។ខណៈ ពេល បាត់ បងប្រុស បង្កើត និង បង ថ្លៃ ស្រី មិនឃើញ មក ផ្ទះ ក្នុង នាម ជា ប្អូន ក៏ ចេះ តែ ដើរ រក រហូត ដល់ ថ្ងៃ ទី ១០ ខែ ឆ្នាំ ដដែល ខ្លួន បាន ជិះ ម៉ូតូ ចូល ព្រៃ ដើម្បី កាប់ ឬ ស្សី ជួសជុល កន្លែង ស្នាក់ នៅ ពេល ទៅ ដល់ កន្លែង កើតហេតុ ក៏ ធុមក្លិន ស្អុយ ខ្លួន ក៏ ជិះ ម៉ូតូ មក ហៅ កម្មករ ឲ្យ ទៅ ជួយ មើល ពេល កម្មករ ២.៣ នាក់ នាំ គ្នា ទៅ ដល់ទី នោះ ទើប ដឹង ថា ជា ក្លិនស្អុយ សាកសព មនុស្ស គឺជា បង បង្កើត និង ប្រពន្ធ គាត់ ។ បន្ទាប់ មក ប្អូនប្រុស និង កម្មករ បាន យក រឿង នេះ ទៅ ក្រុមហ៊ុន ឲ្យ ដឹង និង រាយការណ៍ ជូន សមត្ត កិច្ច ផង ដែរ ។
ក្រោយ ទទួល បាន ព័ត៌មាន ខាងលើ សមត្ថ កិច្ច នគរបាល ស្រុក អូរ គ្រៀង សែន ជ័យ សហការ ជាមួយ កម្លាំង ជំនាញ ខេត្ត និង ប៉ុស្តិ៍ នគរបាល មូលដ្ឋាន ក្រោម ការ សម្រប ស ម្រួ ល ពី ស្ថាប័ន អយ្យការ អម សាលាដំបូង ខេត្ត បាន ចុះ ទៅ ពិនិត្យ កន្លែង កើតហេតុ និង ធ្វើ កោសល វិ ច្ច័ យ លើ សាកសព ដោយ បាន សន្និដ្ឋាន ជំ ហ៊ាន ដំបូង ថា បុរស ជា ប្តី បាន ចាក់ សម្លាប់ ប្រពន្ធ រួច ចាក់ សម្លាប់ ខ្លួនឯង តាម ក្រោយ ប៉ុន្តែ មិន ទាន់ ដឹង ពី មូលហេតុ អ្វី នៅឡើយ ទេ ។
ក្រោយ ពិនិត្យ សាកសព ទាំង ពីរ ត្រូវ បាន ប្រគល់ ជូន សាច់ញាតិ យក ទៅ ធ្វើបុណ្យ តាម ប្រពៃណី ៕
Post a Comment