(មណ្ឌលគិរី))៖ នៅក្នុងពិធីប្រកាសចូលកាន់តំណែង លោក ធន សារី ប្រធានមន្ទីរ លោក ធន សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទថ្មីដែលឡើងមកជំនួសលោកយន់ សារ៉ោម ប្រធានមន្ទីរចាស់ ដែលក្រសួងមហាផ្ទៃបញ្ចប់មុខតំណែងពីក្របខ័ណ្ឌ ទទួលបានការផ្ដល់អនុសាសន៍ជាគន្លឹះដ៏សំខាន់ ៧ចំណុច អភិវឌ្ឍន៍ជនបទថ្មីនៃខេត្តមណ្ឌលគិរី ដែលឡើងមកជំនួស លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍជនបទចាស់ ក្រោយពីក្រសួងមហាផ្ទៃធ្វើលិខិតស្នើសុំទៅសម្តេច បវរធិបតីនាយករដ្ឋមន្ត្រីបញ្ចប់មុខតំណែងពីក្របខ័ណ្ឌប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទចាស់នោះ ជាមោទនភាពខ្លាំង ណាស់លោក ធន សារី ដោយលោកទទួលបាន ការផ្តល់គន្លឹៈដ៏សំខាន់មានដល់ទៅ៧ចំណុច ពីឯកឧត្តម ឆាយ ឬទ្ធីសែន។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងម៉ឹងម៉ាត់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខ និងមាននិរន្តរភាព ស្របតាមនិន្នាការ នយោបាយ សេដ្ឋកិច្ចសង្គម និងបច្ចេកវិទ្យា តាមរយៈការដាក់ចេញនូវ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា, និងមានបាវចនា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីឆ្ពោះទៅ សម្រេចឱ្យបាននូវចក្ខុវិស័យ“កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០” ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
ប្រសាសន៍បន្ត ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានធ្វើការផ្ដាំផ្ញើដល់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទថ្មី ដើម្បីជាត្រីវិស័យច្បាស់លាស់ក្នុងការបំពេញតួនាទី និងភារកិច្ចឱ្យសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាព។
១. ត្រូវពង្រឹងភាពជាអ្នកដឹកនាំ និងគ្រប់គ្រងអង្គភាព ដោយមានចក្ខុវិស័យ គោល ដៅ យុទ្ធសាស្ត្រ ត្រួតពិនិត្យ វាយតម្លៃ និងធ្វើការកែលម្អជាប្រចាំ ឈរលើតួ នាទី និងភារកិច្ចរបស់អង្គភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់។
២. ត្រូវស្វែងយល់បានច្បាស់លាស់នូវតួនាទី និងភារកិច្ចរបស់អង្គភាព ដើម្បីអនុវត្តឱ្យ មានប្រសិទ្ធភាព តម្លាភាព និងស័ក្តសិទ្ធភាព ប្រកដោយឆន្ទៈមុះមុត ស្រមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី គឺ “ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍” ៣. ត្រូវចេះលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទនៅក្នុងមន្ទីរ ឱ្យចូលរួមនូវរាល់សកម្មភាពការងារ ដោយឈរលើគុណវុឌ្ឍិ និងបទពិសោធន៍ របស់បុគ្គលជាចម្បង។
៤. ត្រូវក្តាប់ឱ្យបាននូវទិន្នន័យប្រជាសាស្ត្រ ភូមិសាស្ត្រ សមិទ្ធផល និងតម្រូវការអភិវឌ្ឍន៍ជនបទរបស់ខេត្ត ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ឱ្យចំគោលដៅ។
៥. ខិតខំកៀរគរដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ជាសហថាមពល ដើម្បីចូលរួមគាំទ្រ និងអនុវត្តសកម្មភាពអភិវឌ្ឍន៍ជនបទនៅទូទាំងខេត្តឱ្យសម្រេចបានជោគជ័យ។
៦. ត្រូវធ្វើជាសេនាធិការបច្ចេកទេសដ៏ល្អ ជាមួយរដ្ឋបាលខេត្ត និងលើកម្ពស់កិច្ចសហការល្អជាមួយអង្គភាព/មន្ទីរជំនាញនានា ជុំវិញខេត្ត ដើម្បីប្រសិទ្ធភាពការងារខ្ពស់ និងទទួលបានការគាំទ្រពីប្រជាជន ដោយអនុវត្តជាអ្នកបម្រើដ៏ល្អរបស់ប្រជាជន មិនមែនជាចៅហ្វាយនាយប្រជាជនទេ ។
៧. ត្រូវថែរក្សា និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អដើម្បីបង្កើនភាពរឹងមាំ និងប្រសិទ្ធភាពរបស់អង្គភាពសំដៅឆ្លើយតបនឹងភារកិច្ចដែលគណៈបញ្ជាការខេត្ត ក៏ដូចជាក្រសួងប្រគល់ជូន។
លើសពីនេះទៅទៀតក្នុងពិធីនោះផងដែរ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីថ្មី នាពេលនេះ គឺជាការតែងតាំង ប្រគល់តួនាទីភារកិច្ច និងជាការផ្តល់នូវការទទួលខុសត្រូវមួយថែមទៀត ដែលតម្រូវឱ្យសាមីខ្លួនត្រូវតែបញ្ចេញឱ្យ អស់សមត្ថភាព លទ្ធភាព និងទេពកោសល្យ ដើម្បីជម្នះបានរាល់ភាពលំបាកនានា ដែលចាំបាច់ត្រូវសហការជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ដើម្បីធ្វើឱ្យអង្គភាព មានការប្រែប្រួលមុខមាត់ថ្មី សំដៅធានារ៉ាប់រងបាននូវភារកិច្ច ស្នូលទាំងឡាយ ដែលអង្គភាពត្រូវបំពេញ និងទទួលខុសត្រូវចំពោះមុខស្ថាប័ន និងភារកិច្ចទាំងឡាយផ្សេងៗទៀត ទៅតាមការចាំបាច់ ដែលក្រសួងសាមី និងរដ្ឋបាលខេត្ត ប្រគល់ជូន ។ថ្លែងបន្តក្នុងពិធីនោះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តចំពោះបេសកកម្មនានារបស់ប្រធានមន្ទីរថ្មីនិងមន្ត្រីក្នុងអង្គភាព ដែលត្រូវបំពេញក្នុងការបំរើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និង ការងារ អភិវឌ្ឍន៍ជនបទ ការងារទឹកស្អាត និងអនាម័យ និងការងារហេដ្ឋារចនាសម្ព័ន្ធផ្លូវលំជនបទ ជាដើម ឱ្យបានល្អប្រសើរថែមទៀត។
នៅក្នុងពិធីដ៏មហោឡារិកនោះ គេបានឃើញលោក ធន សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ដែលទទួលតំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តចំពោះមុខគណៈអធិបតីថា ខ្ញុំប្តេជ្ញាខិតខំយកអស់ពីកម្លាំងកាយចិត្ត ដឹកនាំមន្ត្រីក្នុងការអនុវត្តការងារអភិវឌ្ឍន៍ជនបទក្នុងខេត្ត មណ្ឌលគិរី ដោយបន្តរក្សាសមិទ្ធផលដែលមានស្រាប់ និងបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែក អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទឱ្យទទួលបានជោគជ័យ
ក្នុងការកាត់បន្ថយវិសមភាពសង្គម និងលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវភាពរស់នៅរបស់ប្រជាជនតាមជនបទប្រកបដោយបរិយាបន្ន៕
Post a Comment