Top News

ខឹងម្ដាយខាងស្រីមិនឱ្យទាក់ទងគ្នា ខាងប្រុសផ្ញើវីដេអូមានអីៗជាមួយកូនស្រីឱ្យមើល និង គំរា..មយកទៅបង្ហោះ..



កណ្តាល៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោងប្រមាណ ៨:៥០ នាទីយប់ មានករណីម្តាយខាងស្រីដាក់ពាក្យប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនបុរសម្នាក់ ដែលខឹងនឹងខ្លួនហាមទាក់ទងគ្នា បែរជាឆាតទៅគំរាមម្តាយខាងស្រីបង្ហោះរូបភាពដែលខ្លួនរួមរ័ក្សជាមួយកូនស្រីលើបណ្តាញសង្គម នៅចំណុចភូមិព្រែកសំរោង ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។


ទាក់ទិនទៅនឹងករណីនេះ តាមរយៈប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ មៀន ឆែមសុឃាង ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចំណែកជនរងគ្រោះមានឈ្មោះ រ.ទ.ណ ភេទស្រី អាយុ ១៧ ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រែកសំរោង ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។


តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ចាប់តាំងពីឆ្នាំ ២០២២ មក ជនសង្ស័យ និង ជនរងគ្រោះត្រូវជាសង្សារនឹងគ្នា ហើយធ្លាប់បានរួមភេទជាមួយគ្នាជាញឹកញាប់នៅផ្ទះសំណាក់ ដោយនៅពេលរួមភេទម្តងៗ ជនសង្ស័យតែងតែលួចថតវីដេអូឃ្លីបទុកមើល លុះក្រោយមករឿងនេះក៏បានដឹងដល់ម្តាយជនរងគ្រោះ គាត់ក៏បានហាមអ្នកទាំងពីរមិនឱ្យជួបគ្នានោះទេ។ លុះមកដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ៨:៥០ នាទីយប់ ជនសង្ស័យបានផ្ញើរូបភាពវីដេអូឃ្លីបដែលធ្លាប់រួមភេទកន្លងមក តាមតេឡេក្រាមចូលទៅក្នុងទូរស័ព្ទរបស់ម្តាយជនរងគ្រោះ ដោយបានគំរាមម្តាយជនរងគ្រោះថា បើសិនជាម្តាយជនរងគ្រោះបំបែកបំបាក់មិនឱ្យគេជួបគ្នា រូបគេនឹងបង្ហោះវីដេអូឃ្លីបដែលធ្លាប់រួមភេទជាមួយជនរងគ្រោះចូលក្នុងបណ្តាញសង្គម facebook ឱ្យផ្អើលខ្មាសគេម្តង ទើបម្ដាយខាងស្រីបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីឱ្យសមត្ថកិច្ចចុះឃាត់ខ្លួនសង្ស័យ។


បច្ចុប្បន្ន៖ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កំពុងកសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីរូបគេបានសារភាពថា ពិតជាបានរួមភេទជាមួយជនរងគ្រោះហើយយកទូរស័ព្ទលួចថតវីដេអូឃ្លីបទុកមើល និង បានផ្ញើវីដេអូនោះតាមតេឡេក្រាមទៅម្តាយជនរងគ្រោះ ហើយបាននិយាយគំរាមទៅម្តាយជនរងគ្រោះដូចរៀបរាប់ខាងលើប្រាកដមែន៕





Post a Comment

Previous Post Next Post

Kdaily-news ads