Top News

ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីរបទ សមគំនិតក្នុងអំពេីចាប់​ និង​បង្ខាំង(ជំរិត)ដោយខុសច្បាប់មានស្ថានទម្ងន់ទោស..



កណ្តាល៖ កាលពីថ្ងៃទី​ ១១ខែ​ ឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៣និង៤០នាទី​ នៅត្រង់

ចំណុចៈភូមិ​ ពោធិស្មាត ឃុំ​ ជើងកើប ស្រុក​ កណ្ដាល​ស្ទឹង​ ខេត្ត​ កណ្ដាល​។ 

ជនរងគ្រោះ ០១នាក់៖

១.ឈ្មោះ​ Ding hui ភេទប្រុស អាយុ​ ៣០ឆ្នាំ រស់នៅ ខេត្តហឺណាន ប្រទេសចិន។ ចំណែកជនសង្ស័យ​ ០៣នាក់

 ១.ឈ្មោះ​ ប៉ែន ណូរ៉ា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ​ ក្រាំងចំរើន ឃុំ​ តាំងយ៉ាប ស្រុក​ ព្រៃកប្បាស ខេត្ត​ តាកែវ។

-មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួននៅផ្នែក​ចរាចរណ៍​)

២.ឈ្មោះ​ ហ៊ិប ចន ភេទប្រុស អាយុ​ ២៩ឆ្នាំ មាន​ទីលំនៅ​ភូមិ​ ធម្មតា​ ឃុំ​ រុនតាឯក​ ស្រុក​ បន្ទាយ​ស្រី​ ខេត្ត​ សៀម​រាប។ ស្នាក់នៅផ្ទះជួលខណ្ឌសែនសុខ រាជធានីភ្នំពេញ។

-មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)

៣.ឈ្មោះ ថាច ភេទប្រុស មិនស្គាល់​អត្តសញ្ញាណ(គេចខ្លួន)។

*សម្ភារៈបាត់បង់រួមមាន*

-លិខិតឆ្លងដែន​ ០១​ ច្បាប់​

-កាបូបដាក់លុយ មានលុយចំនួន​ ៣០០ដុល្លា

*វត្ថុ​តាង​ចាប់​យក​រួមមាន​*

-ឡាន​ ០១គ្រឿងម៉ាកtoyota alphard ពណ៌ស ពាក់ផាកលេខភ្នំពេញ 2BX-5692(រក្សា​ទុក​នៅផ្នែកចរ​ចរាចរណ៍​)

-ទូរសព្ទ០១​ គ្រឿង​ iphone pro Max 

មុនពេលកើតហេតុ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ជនរងគ្រោះ បាននិយាយទាក់ទងជាមួយឈ្មោះ ជីងជីង ជី ភេទប្រុស ជាជនជាតិចិនដូចគ្នាតាមរយះV Chat ថាឲ្យជនរងគ្រោះមកប្រទេសកម្ពុជាធ្វើការងារល្អបានប្រាក់ខែច្រើន ហើយបានទាក់ទងជាមួយគ្នាតាមV Chat ជាច្រើនដង រហូតមកដល់ថ្ងៃទី  ១១ ខែឆ្នាំដដែលវេលាម៉ោង០៦:០០នាទីទើបជនរងគ្រោះបានធ្វើដំណើរពីប្រទេសចិនមកកាន់ប្រទេសកម្ពុជាតាមជើងយន្តហោះ បន្ទាប់មកនៅវេលាម៉ោង០៨:៣០នាទីទើបមកដល់ប្រទេសកម្ពុជា រីឯជនសង្ស័យបានទៅកក់សណ្ឋាគារនៅមុខព្រលានយន្តហោះភ្នំពេញ បន្ទាប់មកទៀតនៅវេលាម៉ោង ០៩ និង ១៥ នាទីឈ្មោះជីងជីង ជីបានផ្ញើសារតាមV Chat ថាមានឡានប៉ុន្មាន toyota alpard ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BX-5692 មកដល់មុខសណ្ឋាគារហើយ ពេលនោះជនរងគ្រោះក៏ឡើងឡានឃើញមានតែជនសង្ស័យម្នាក់ឈ្មោះ ហ៊ិប ចន ជាតៃកុងឡានជាជនជាតិខ្មែរ ពេលជិះបានប្រហែល ៥០ ម៉ែត្រ តៃកុងឡានបានឈប់ហើយក៏មានជនសង្ស័យ ០២នាក់មានឈ្មោះ ប៉ែន ណូរ៉ា និងឈ្មោះថាច ជាជនជាតិខ្មែរបានឡើងឡានជិះជាមួយ ហើយជនសង្ស័យឈ្មោះហ៊ិប ចន បានឲ្យជនសង្ស័យឈ្មោះ ប៉ែន ណូរ៉ា ជាអ្នកបើកឡានវិញម្ដង ហើយជនសង្ស័យឈ្មោះ ហ៊ិប ចន បានអង្គុយមុខនៅក្បែរតៃកុង និងជនសង្ស័យឈ្មោះ ថាច អង្គុយនៅក្បែរជនរងគ្រោះ លុះជិះបានប្រហែលមួយម៉ោងក៏បានជួបសមត្ថកិច្ចចរាចរណ៍ដាក់គោលដៅ ហើយសមត្ថកិច្ចក៌បានហៅ ឡានឱ្យឈប់ ពេលនោះជនសង្ស័យឈ្មោះ ប៉ែន ណូរ៉ាក៏បានចុះទៅនិយាយប្រហែល ៥ ទៅ ១០ នាទីរួចក៏ធ្វើដំណើរទៅបន្តទៀត ពេលជិះមកដល់ការ៉ាស់សាំងមួយជនរងគ្រោះបានសុំឈប់ដើម្បីឈឺនោម តែអ្នកបេីក​បររថយន្តមិនព្រមឈប់ទេ ពេលនោះជនរងគ្រោះព្យាយាមបើកទ្វារឡានតែជាប់ឡុក លុះមកដល់វេលាម៉ោង១១:៣០នាទីនាថ្ងៃដដែល ពេលជិះមកដល់កន្លែងស្ងាត់ជនសង្ស័យឈ្មោះ​ ហ៊ិប ចន បានថ្លោះមកក្រោយ និងជនសង្ស័យឈ្មោះថាច បានអូសជនរងគ្រោះទៅកៅអីជួរទី៣រួចជនសង្ស័យទាំងពីរនាក់បានវ៉ៃមកលើជនរងគ្រោះ និងដណ្ដើមលិខិតឆ្លងដែន ទូរសព្ទ និងកាបូបលុយនៅក្នុងកាបូបមានលុយចំនួន ៣០០ ដុល្លារ រហូត​ដល់ម៉ោង ១៣:៤០នាទីពេលជិះមកតាមផ្លូវរថយន្តរបស់ជនសង្ស័យបានជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយនឹងម៉ូតូ បណ្ដាឲ្យមានមនុស្សស្លាប់ម្នាក់នឹងរងរបួសធ្ងន់ម្នាក់ ធ្វើ​អោយរថយន្ត​ធ្លាក់ផ្លូវ  បន្ទាប់មកជនសង្ស័យទាំងបីនាក់ខាងលើ បានចុះពីលើឡានរត់គេចខ្លួន ហើយជនរងគ្រោះក៏បានចុះពីលើឡានតាមក្រោយ នឹងបានដើរទៅរកមើលនៅក្នុងឡានឃើញទូរសព្ទនិងអត្តសញ្ញាណប័ណ្ណរបស់ជនរងគ្រោះ តែមិនឃើញលិខិតឆ្លងដែននិងកាបូបលុយ ភ្លាមនោះសមត្ថកិច្ចបានមកដល់រួចហៅជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យពីរនាក់ឈ្មោះ​ ប៉ែន ណូរ៉ានិងឈ្មោះ​ ហ៊ិប ចន មកអធិការដ្ឋានដើម្បីសួរនាំ ។ 

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ​ ហ៊ិប ចន នៅថ្ងៃទី​ ១១​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៥​ វេលាម៉ោង ០៤:០០នាទី ថៅកែស្រីរបស់ជនសង្ស័យទាំងបីនាក់មិនស្គាល់ឈ្មោះហើយប្ដីជាជនជាតិចិន បានផ្ញេីរសារសំឡេងតាមតេឡេក្រាមឲ្យជនសង្ស័យទាំងបីនាក់ខាងលើ មានការងារធ្វើទៅយកជនជាតិចិននៅសណ្ឋាគារមុខព្រលានយន្តហោះភ្នំពេញ នៅកន្លែងដដែល បន្ទាប់មកនៅវេលាម៉ោង០៩:០០នាទីនាថ្ងៃដដែល ជនសង្ស័យទាំងបីនាក់បានជិះឡានមួយគ្រឿងម៉ាក toyota alpard ពណ៌សខាងលើ ទៅយកជនជាតិចិន ពេលជិះមកដល់ស្រុកទឹកឈូក ជនសង្ស័យឈ្មោះ​ ហ៊ិប ចន នឹងឈ្មោះថាច បានដកហូតលិខិតឆ្លងដែន ទូរសព្ទ និងកាបូបលុយពីជនរងគ្រោះតែជនរងគ្រោះមិនព្រមរួចជនសង្ស័យទាំងពីរនាក់បានវាយមកលើជនរងគ្រោះ ហើយឆក់យកលិខិតឆ្លងដែន ទូរសព្ទ និងកាបូបលុយ ពីជនរងគ្រោះមកទុក ភ្លាមនោះថៅកែស្រីខាងលើបានឆាតមកជនសង្ស័យឈ្មោះប៉ែន ណូរ៉ា ឲ្យដឹកជនរងគ្រោះទៅបាវិតវិញ បន្ទាប់មកជនសង្ស័យឈ្មោះប៉ែនណូរ៉ាបានបកឡានជិះត្រឡប់មកតាមផ្លូវជាតិលេខ ៣ ហើយក៏បានឡើងតាមផ្លូស៊ីជីពីង(ក្រវាត់ក្រុងទី ៣)ហើយក៏បានជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយនឹងម៉ូតូបណ្ដាលឲ្យមានមនុស្សស្លាប់ហើយឡានធ្លាក់ផ្លូវ។










Post a Comment

Previous Post Next Post

Kdaily-news ads