សំណួរសួរថា ?តើការដេញថ្លៃនេះបែបលទ្ធិប្រជាធិបតេយ្យ ឬ យ៉ាងណា
បើគណៈកម្មការលទ្ធកម្មមិនអនុវត្តទៅតាមគោលការណ៍សៀវភៅណែនាំក្នុងសៀវភៅនោះ
កំពង់ឆ្នាំ៖ ទំព័រទី ១ នេះគឺជាលទ្ធផលនៅខេត្តកំពង់ឆ្នាំងដែលបានប្រកួតប្រជែងបើកសំណើរដេញថ្លៃ នៅពេលក្រោយពីបើកសំណើរួចហើយកត់ត្រាដាក់នៅលើតារាង លទ្ធផលអ្នកឈ្នះនៅពេលមិនទាន់វាយតម្លៃ មានការគប់ខិត។
ទំព័រទី 2
ខេត្តកំពង់ឆ្នាំង
ក្រោយពីរបានបើកសំណើរដេញថ្លៃនៅវេលាម៉ោងដែលមានកំណត់និងជំរាបជូនដូចខាងលើគណ:កម្មាការលទ្ធកម្មបានទទួលលទ្ធផលមានការប្រកួតប្រជែងដោយតម្លាភាព។
នៅពេលនោះប្រធានគណៈកម្មការលទ្ធកម្មឃុំ បានសួរទៅក្រុមហ៊ុនទាំងនោះ តើសំណើដេញថ្លៃនៅលើតារាងកត់ត្រានេះត្រឹមត្រូវដែរឬទេ?
ខណៈពេលនោះក្រុមហ៊ុនដែលបានដាក់សំណើដេញថ្លៃទាំងនោះ បានឆ្លើយតបនិងប្រធានគណៈកម្មការថា ?
ត្រឹមត្រូវហើយ ព្រមទាំងអបអរសាទរទះដៃទទួលយកនៅតម្លៃដែលក្រុមហ៊ុនសាមីខ្លួនដែលដាក់សំណើដេញថ្លៃឈ្នះក្នុងតម្លៃទាប។
ក្រោយមកប្រធានគណៈកម្មការបានជម្រាបទៅដល់អង្គពិធីកិច្ចប្រជុំទាំងមូលសូមអនុញ្ញាតិសូមឱ្យក្រុមហ៊ុនទាំងនោះចេញក្រៅសិនដើម្បីរង់ចាំគណៈកម្មការវាយតម្លៃនិងសម្រេចទទួលយកដោយក្រុមហ៊ុនណាដែលតម្លៃទាបនិងមានសុពលភាព។
ក៏ប៉ុន្តែក្រោយពីគណៈកម្មការបានវាយតម្លៃរួចលទ្ធផលឃើញថាអ្នកឈ្នះបានទៅលើអ្នកតម្លៃទាបទី 2 ទៅវិញដែលមានកំណត់សម្គាល់លើតារាងកត់ត្រា ដែលមានតម្លៃខ្ពស់លើអ្នកឈ្នះទីមួយទៅវិញ។
1. ឃុំប្រស្នឹប
គម្រោង : សាងសង់ផ្លូវបេតុងអាមេប្រវែង ០.៣៨៦ គ.ម ទទឹង ៥ម។
លទ្ធផលទទួលបានតម្លៃទាបទី 1 ក្រុមហ៊ុន ឡាយ ផល្លា អ្នកដេញថ្លៃ សំណង់ឡាយ ផល្លា តម្លៃសរុប 25,500,000៛ ។
2. ឃុំ ស្រែថ្មី
គម្រោង : សាងសង់ផ្លូវបេតុងអាមេប្រវែង ០.៤០៤ គ.ម ទទឹង ៤.៥ម
លទ្ធផលទទួលបានតម្លៃទាបទី 2 ក្រុមហ៊ុន សុខ ហាន អ្នកដេញថ្លៃ សុខហាន តម្លៃសរុប 28,404,000៛ ។
3. ឃុំ ស្រែថ្មី
គម្រោង : ជួសជុលផ្លូវក្រាលក្រួសក្រហមប្រវែង ០.៧៤៩ គ.ម ទទឹង ៤ម
លទ្ធផលទទួលបានតម្លៃទាបទី 2 ក្រុមហ៊ុន លន់ សុខុន អ្នកដេញថ្លៃ លន់ សុខុន តម្លៃសរុប 18,754,000៛ ។
បើតាមគោលការណ៍នៃសៀវភៅភីណែនាំក្រុមហ៊ុនដែលបានទទួលលទ្ធផលឈ្នះក្នុងតម្លៃទាបនោះ ប្រសិនបើក្រុមហ៊ុននោះមិនទទួលយកតម្លៃដែលសាមីខ្លួនដេញបានក្នុងតម្លៃទាបនោះត្រូវអសុពលភាពនិងរូបអូសប្រាក់កក់2%ភាគរយចូលរដ្ឋបាលឃុំសង្កាត់ និងដាក់បញ្ជីរខ្មៅជារៀងរហូតទៀតផង។
តាមប្រភពព័ត៌មានបានបញ្ជាក់ថាគណ:កម្មាការបានសម្រេចនិងទទួលយកអ្នកឈ្នះទី 2 ទៅវិញ ដោយមិនគ្មានវិធានការនិងរឹបអូសប្រាក់កក់អ្នកឈ្នះទីមួយនោះចូលទៅរដ្ឋបាលឃុំសង្កាត់ឬដាក់បញ្ជីខ្មៅនោះឡើយ។
សំណួរសួរថា ?
តើការដេញថ្លៃនេះបែបលទ្ធិប្រជាធិបតេយ្យ ឬ យ៉ាងណា
បើគណៈកម្មការលទ្ធកម្មមិនអនុវត្តទៅតាមគោលការណ៍សៀវភៅណែនាំក្នុងសៀវភៅនោះ។
Post a Comment