Top News

ឃាត់ខ្លួនក្រុមក្មេងទំនើង០៦នាក់ ក្នុងចំណោមបក្ខពួក១០នាក់ និងដកហូតម៉ូតូ០២គ្រឿង ក្នុងចំនួន០៥គ្រឿង ដែលជិះបង្ហោះនៅស្រុកស្អាង..!



កណ្តាល៖ សមត្ថកិច្ចស្រុកស្អាងបានចុះប្រតិបត្តិការណ៏ឃាត់ខ្លួនក្រុមក្មេងទំនើងដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូចំនួន០៦នាក់ ក្នុងចំណោមបក្សពួក ១០នាក់ និងដកហូតម៉ូតូបានចំនួន០២គ្រឿងក្នុងចំនួនម៉ូតូ០៥គ្រឿង កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៥នៅចំណុច  ផ្លូវលំចុងព្រែកប៉ាង ដែលស្ថិតនៅក្នុងភូមិព្រែកប៉ាង ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្តាល។


    លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា÷ ក្រុមក្មេងទំនើងចំនួន១០នាក់ គឺ មានអាយុចន្លោះពី ១៤ឆ្នាំដល់ ១៧ឆ្នាំ ជាជនជាតិខ្មែរ និងជាសិស្សសាលាទាំងអស់ ដោយក្នុងនោះ ០៦នាក់ត្រូវបានឃាត់ខ្លួន និងធ្វើតេស្តរកសារធាតុញៀនគឺលទ្ធផល អវិជ្ជមាន( -) ដែលមានឈ្មោះ ÷ 


១-ឈ្មោះ ពៅ ធារ៉ា អាយុ ១៦ ឆ្នាំមានទីលំនៅ ភូមិ ត្រេីយត្រឹង្ស ឃុំ ព្រែកអំបិល,២-ឈ្មោះ ម៉ែន គង្គា អាយុ ១៤ ឆ្នាំមានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល , ៣-ឈ្មោះ ជួន ច័ន្ទណារ៉ា អាយុ ១៤ ឆ្នាំ មានទីលំនៅភូមិ កោះខែល ឃុំ កោះខែល ,៤-ឈ្មោះ វ៉ៃ ដាវីត អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិ ព្រែកប៉ាង ឃុំកោះខែល , ៥-ឈ្មោះ សុវណ្ណ សីហា  អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិ ពាមប្រជុំ ឃុំព្រែកអំបិល ,៦-ឈ្មោះ រិន សុទ្ធារ:  អាយុ ១៤ ឆ្នាំ មានទីលំនៅភូមិ កោះខែល ឃុំ កោះខែល ដែល០៦នាក់ខាងលើគឹបានឃាត់ខ្លួន ។  ៧-ឈ្មោះ ស៊ុម សិលា  អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិ សំប៉ានលើ ឃុំព្រែកអំបឹល  (គេចខ្លួន),៨-ឈ្មោះ ហ៊ុន សេងហាក់  អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិ ត្រើយត្រឹង្ស ឃុំ ព្រែកអំបិល (គេចខ្លួន), ៩-ឈ្មោះ ដេត  អាយុ ១៥ ឆ្នាំមានទីលំនៅភូមិ ពាមប្រជុំ ឃុំព្រែកអំបិល(គេចខ្លួន)

, ១០-ឈ្មោះ សាម៉េត សៀងឡេងអាយុ ១៦ ឆ្នាំ  មានទីលំនៅភូមិ ត្រើយត្រឹង្ស ឃុំ ព្រែកអំបិល (គេចខ្លួន) ដែលក្រុមក្មេងទំនើងទាំង១០នាក់ សុទ្ធតែស្ថិតនៅក្នុង ភូមិសាស្ត្រស្រុកស្អាង ខេត្តកណ្តាល ។ ចំពោះវត្ថុតាងចាប់យក គឺម៉ូតូHonda Dream C125 ចំនួន០២គ្រឿង , ១-ពាក់ស្លាកលេខ កណ្ដាល1AC-7015 , ២-ពាក់ស្លាកលេខ ភ្នំពេញ1ID.4431 ។ 


    លោកអធិការបន្តទៀតថា៖

នៅវេលាកេីតហេតុ ក្រោយទទួលបានសេចក្តីរាយការណ៏ពីប្រជាពលរដ្ធថា  ឃើញមានក្រុមក្មេងទំនើងចំនួន ១០នាក់ ប្រើប្រាស់ម៉ូតូចំនួន០៥គ្រឿង កំពង់ធ្វើសកម្មភាពជិះបង្ហាះនៅទីតាំងខាងលើភ្លាម   សមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះខែលសហការជាមួយប្រជាការពារឃុំបានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនបានចំនួន០៦នាក់និងម៉ូតូចំនួន ០២ គ្រឿងខាងលើ យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ចំនែកក្មេងទំនើង ចំនួន០៤នាក់ ផ្សេងទៀត បានជិះម៉ូតូចំនួន ០៣គ្រឿងជិះរត់គេចខ្លួន មុនសមត្ថកិច្ចទៅដល់ តែសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណអស់ហើយ ។ 

 ចំពោះករណីខាងលើកម្លាំងជំនាញសូមគោលការណ៍អប់រំរយៈពេល ៤៨ ម៉ោង ឲ្យធ្វើអនាម័យជុំវិញអធិការដ្ឋាននគរបាលស្រុកស្អាង កិច្ចធ្វើកិច្ចសន្យា ដោយអញ្ជើញ ម្តាយឪពុក ឬ អាណាព្យាបាល មកធានាត្រឡប់ទៅផ្ទះវិញអប់រំបន្ត  ចំនែកវត្ថុតាងម៉ូតូចំនួន០២គ្រឿងដែលជិះធ្វើសកម្មភាពបង្ហោះ ត្រូវរក្សាទុកនូវអធិការដ្ឋាននគរបាលស្រុកស្អាងរយៈពេល ០៣ ខែ ។










Post a Comment

Previous Post Next Post

Kdaily-news ads