Top News

ឈ្មួញឈើដុះស្លែយូឆ្នាំឈ្មោះ យូ កំពុងកាប់បំផ្លាញព្រៃឈើនៅស្រុកស្វាយលើប្រហែលជាឆ្នាំងបាយមន្ត្រីបរិស្ថានហើយ.. ?



(សៀមរាប)៖ ឈ្មួញឈើដែលមានឈ្មោះ យូ បានកាប់បំផ្លាញព្រៃសហសហគមន៍ឃុំតាសៀម អូប៉ារ៉ា ក្នុងស្រុកស្វាយលើ ខេត្ត សៀមរាប។


ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ឈ្មួញឈើឈ្មោះ យូននិង មន្ត្រីបរិស្ថាន ឈ្មោះ តូ ពួកគេបានគប់គិតគ្នា កាប់បំផ្លាញ នាំយកគោរយន្តកែឆ្នៃខ្នាតធំ ជាច្រើនគ្រឿងលួចចូលទៅក្នុងព្រៃដែនអភិរក្សភ្នំខ្យង រួមទាំងរណារយន្តអារកាត់ឈើប្រមាណរាបរយដើម និង មានរោងម៉ាសុីន ជ្រៀកឈើ រណាយន្តសេសសល់ប៉ុន្មានទៀត ពួកគេទុកអារកាត់ផែឈើនៅព្រៃសហគមន៍ ភ្នំខ្យង ស្រុក.ស្វាយលើ ភ្នំខ្យង ទឹកដីខេត្តសៀម រាប។ មិនតែប៉ុណ្ណោះ ឈ្មួញឈើ ឈ្មោះយូ និងមន្ត្រីបរិស្ថាន( តូ) និង ពួកគេបានបញ្ចុះបញ្ចូលឲ្យមន្ត្រីយោធាដែលប្រចាំការ នៅទីនោះមិនឲ្យប្រជាពលរដ្ឋចូលព្រៃដើម្បី បេះស្លឹកធ្វើបន្លែ និងធ្វើថ្នាំនោះទេ ដើម្បីឱ្យមន្ត្រីដែលជាជនខិលខូចទាំងនេះ ចាំជួយសម្របសម្រួល ពេលដែលឈើពួកគេកាត់នៅក្នុងព្រៃ និងដឹកចេញពីព្រៃឆ្ពោះលក់នៅដេរប៉ូនៅទីរួមខេត្តសៀម រាប។


អ្នកភូមិបានបង្ហើបឱ្យដឹងទៀតថានិង លោក យូ គេបានឆ្មក់ដឹកបទល្មើសព្រៃឈើទ្រងទ្រាយធំ តែនៅពេលយប់ប៉ុណ្ណោះ ចេញតាមផ្លូវស្ទើរតែរៀងរាល់យប់ តែប៉ុន្មានថ្ងៃនេះ ចាប់ពីយប់នាថ្ងៃទី០៦ កុម្ភៈ ឆ្នាំ២០២៥នេះ គេបានឃើញជញ្ជូនឈើតាមផ្លូវអូរប៉ារ៉ាស្រុកស្វាយ លើ  ខេត្តសៀម រាប។

គោរយន្តកែឆ្នៃ ជាច្រើនគ្រឿងទៀត ពួកគេកំពុង”លាក់ទុក” នៅក្នុងតំបន់អូរប៉ារ៉ា  និងមួយផ្នែកទៀត យកទៅលាក់តាមផ្ទះប្រជាពលរដ្ឋ នៅឃុំ តា សៀមស្រុកស្វាយលើ រួមទាំងឈើជាច្រើនទៀត ក៍ប្រម៉ូលដាក់តាមផ្ទះអ្នកភូមិ នៅក្នុងឃុំតាសៀម ស្រុកស្វាយលើនេះផងដែរ។


សូមជម្រាបថា ឈើដែលក្រុមឈ្មួញ យូនិង  គេធ្វើជំនួញនោះ ជាប្រភេទឈើ សុក្រម និង ឈ្លិក រួមទាំងឈើប្រណិតផ្សេងទៀត ជាប្រភេទឈើជ្រុង និងសន្លឹក។ មិនតែប៉ុណ្ណោះអ្នកភូមិក៍បានរៀបរាប់យ៉ាងដូចច្នេះថា ក្រុមឈ្មូញឈើ ឈ្មោះយូ គេបានគំរាមប្រជន នៅក្នុងភូមិ-ឃុំ តាសៀម ស្រុកស្វាយលើថា៖ បើប្រជាជនណាហ៊ានតែរាយការណ៍ឱ្យបែកធ្លាយពីរឿងការរកស៊ីជំនួញឈើប្រណិតខុសច្បាប់ របស់ពួកគេនិងគំរាមវាយសម្លាប់ និង វាយកំទិចរថយន្តចោល ជាដើម។


 អ្នកភូមិនិយាយទៀតថា ឈ្មួញឈើ ឈ្មោះ យូ ទាំងរូបនេះគឺសមត្ថកិច្ចមិនដែលហ៊ានបង្ក្រាប ពួកគេបានម្តងណាឡើយ។ គេបានឃើញយ៉ាងច្បាស់ហើយថា បើរថយន្តដឹកបទល្មើសព្រៃឈើវិញ គឺ”ចាប់របូតចាប់របូត” ហើយបើយកទៅដាក់គុកវិញ នាំខ្លួនចូលផ្លូវមុខ ចេញពីខាងក្រោយ។


គ្រានោះដែរ ក្រោយពីមានសេចក្តីរាយការពីប្រជាពលរដ្ឋ ឯកឧត្តម ប្រាក់សោភ័ណ្ឌ អភិបាលនៃគណអភិបាលខេត្ត សៀម រាប លោកបញ្ជាឱ្យកម្លាំងប្រដាប់អាវុធ ចុះត្រួតពិនិត្យភ្លាម ឈ្មួញទាំងនោះ ក៏ប្រញ៉ាប់ប្រញ៉ាលជំលៀសចេញភ្លាមៗផងដែរ។


បើទោះជាដូច្នេះក្តី ប្រជាពលរដ្ឋសំណូមពរ ដល់ឯកឧត្តម ប្រាក់ សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខខេត្តសៀម រាប និង ឯកឧត្តម សៀទីនមេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តសៀម រាបនិង ឯកឧត្តម ស្នងការខេត្តសៀម រាប សូមឯកឧត្តម ជួយមានចំណាត់ការទប់ស្កាត់ និងមានចំណាត់ការបង្ក្រាបឈ្មួញឈ្មោះ លោក យូរនិង  នេះផង បើទុកឱ្យក្រុមឈ្មួញឈើទាំងនេះបន្តធ្វើសកម្មភាពដឹកបទល្មើសព្រៃឈើខ្នាតទ្រងទ្រាយធំ ធ្វើព្យុះធ្វើភ្លៀងបន្តទៅទៀត វានាំស៊យចង្រៃដល់ខេត្តសៀម រាប យើង តែប៉ុណ្ណោះ៕ 





Post a Comment

Previous Post Next Post

Kdaily-news ads