កំពង់ស្ពឺ ៖ ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ យប់ថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥កំលាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ធ្វេីការល្បាតនិងឃាត់ក្រុមក្មេងទំនើង ០៥នាក់ ដែលដេីរលេងដាច់យប់ ស្ថិតនៅលើផ្លូវបេតុងភូមិតាំងទន្លេ សង្កាត់សុពណ៌ទេព ក្រុងច្បារមន៖ ១.ឈ្មោះ សេង ឧត្តម ប្រុស១៥ឆ្នាំ ភូមិព្រៃបេង ឃុំស្គុះ ស្រុកសំរោងទង (ជាអ្នកកាន់កាំបិតផ្កាក់) ២.ឈ្មោះ ឃុន រតនា ប្រុស ១៣ឆ្នាំភូមិព្រៃបេង ឃុំស្គុះ ស្រុកសំរោងទង ៣.ឈ្មោះប៊ សុភី ភេទប្រុស ១៦ឆ្នាំ ភូមិព្រៃបេង ឃុំស្គុះ ស្រុកសំរោងទង ៤.ឈ្មោះ ខេន ហៀស្រេង ប្រុស ១៧ឆ្នាំ ភូមិព្រៃបេង ឃុំស្គុះ ស្រុកសំរោងទង (ជាម្ចាស់កាំបិតផ្គាក់) ៥.ឈ្មោះ សិដ្ឋ មេត្តា ប្រុស ១៤ឆ្នាំ ភូមិព្រៃបេង ឃុំស្គុះ ស្រុកសំរោងទង។
យោងតាមការពិនិត្យនិងស្រាវជ្រាវ ក្រុមក្មេងទំនេីងទាំងនេះគឺបានត្រៀមលក្ខណៈដេីម្បីបេីកឆាកទប់ទល់ការពារខ្លួនក្នុងកាលៈទេសៈបានជួបសត្រូវរបស់ក្រុមខ្លួន ជាក់ស្ដែងសមត្ថកិច្ចបានធ្វេីការដកហូតកាំបិតផ្កាក់ ចំនួន ១, មធ្យោបាយម៉ូតូ២គ្រឿង និងទូរស័ព្ទ ចំនួន ២គ្រឿង ។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង៥នាក់ បានធ្វើការសាកសួរបំពេញនីតិវិធី កសាងសំណុំរឿង បញ្ជូនទៅអយ្យការចំណាត់ការនីតិវិធីបន្ដ, ជាមួយនេះ សមត្ថកិច្ចស្នេីសុំដ៏ទទូចពីអាណាព្យាបាលមេត្ដាចំណាយពេលធ្វេីការអប់រំកូនចៅ កុំឱ្យប្រព្រឹត្តសេពគប់បក្ខពួក
សមាសភាពមិនល្អ ដេីរលេងបង្កអុកឡុកនាំឱ្យខូចអនាគត៕
Post a Comment