(ភ្នំពេញ)៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ គេយកមកបោះចោលនៅក្នុងដីឡូតិ៍ មួយកន្លែងបង្កការភ្ញាក់ផ្អើលជាខ្លាំង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ដែលស្ថិតនៅចំណុចដីឡូតិ៍ មួយកន្លែង តាមបណ្តោយផ្លូវឈ្នះឈ្នះ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីមកធ្វើការដឹកយកស្ត្រីវ័យចំណាស់ខាងលើទៅមន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះភ្លាមៗផងដែរ៕
![]() |
Post a Comment