Top News

រថយន្ត​ដឹក​បទល្មើ.ស​ព្រៃឈើ​របស់​យាយ​មាន់​ បំផ្លា.ញ​​ស្ពាន​មួយ​កន្លែង​នៅ​ស្រុក​សំឡូត​ អាជ្ញា​ធរ​អត់​​ខ្វ.ល់.?



ខេត្តបាត់ដំបង ៖ រថយន្ត ដឹក បទល្មើស ព្រៃឈើ មួយ គ្រឿង ដែល គេ អះអាង ថា ជា របស់ មេ ឈ្មួញ រត់ពន្ធ បទល្មើស ព្រៃឈើ ឡើង ដុះ ស្លែ ម្នាក់ ប្រចាំ ស្រុក សំឡូត ដែល គេ រាល់គ្នា ហៅ គាត់ ថា « យាយ មាន់ » បាន បំផ្លាញ ស្ពានឈើ ឆ្លង អូរ ក្នុងភូមិ មួយ កន្លែង ខូចខាត គ្មាន សល់ កាលពីវេលា រំលង អា ធ្រា ត្រ បន្តិច ឈាន ចូល ថ្ងៃ ទី ១៩ ឧសភា ស្ថិត ក្នុងភូមិ អូរ ក្រូច ឃុំ តា តោក ស្រុក សំឡូត តែ ពុំ មាន អាជ្ញាធរ ឬ មន្ត្រី ជំនាញ ឬ សមត្ថកិច្ច តាម ចាប់ រថយន្ត ដឹកឈើ បំផ្លាញ ស្ពាន នោះ ចាត់ការ តាម និតិវិធី ទេរហូត មក ដល់ ពេល នេះ ។ 

ប្រភព នៅ កន្លែង កើតហេតុ បាន រាយ ការ ណ៏ ថា រថយន្ត ដឹក បទល្មើស ព្រៃឈើ នោះ ជា រថយន្ត ធុន ធ្ងន់ ( ប្រភេទ រថយន្ត កូរ៉េ ) ដឹកឈើ ក្ដារ ពេញ រហូត លើស ទម្ងន់ ទើប ធ្វើ ឲ្យ បាក់ ស្ពាន អូរ ក្រូច ខូចខាត មិន អាច ឲ្យ យានយន្ត ធ្វើ ដំណើរ ឆ្លងកាត់ បាន ឡើយ ។


ប្រភព ដដែល បាន បញ្ជាក់ ថា បើ តាម គេ ធ្លាប់ ស្គាល់ រថយន្ត ដឹក បទល្មើស ព្រៃឈើ នោះ ជា របស់ « យាយ មាន់ » ដែល គេ ស្កាល់ ស្ទើរ គ្រប់ គ្នា ថា ស្ត្រី រូប នេះ ជា មេ ឈ្មួញ រកស៊ី ប្រព្រឹត្ត បទល្មើស ព្រៃឈើ ឡើង ដុះ ស្លែ រាប់ សិប ឆ្នាំ កន្លង មក ហើយ ប្រចាំ ស្រុក សំឡូត ។ ប៉ុន្តែ គេ ពុំដែល ឃើញ សមត្ថកិច្ច ឬ មន្ត្រី ជំនាញ ក្នុង អង្គភាព ណាមួយ ហ៊ាន ចេញ បង្ក្រាប រថយន្ត ដឹកឈើ របស់ « យាយ មាន់ » នេះ បាន ម្ដងណា ឡើយ ។ ប្រភព បាន ដាក់ ការ សង្ស័យ ថា « មូលហេតុ ដែល គេ មិន បង្ក្រាប រថយន្ត ដឹកឈើ របស់ « យាយ មាន់ » ទំនង មេ ឈ្មួញ ឈើ រូប នេះ សែន ត្រូវ ដង ត្រូវ ផ្លែ តាំងពី ដើមភូមិ រហូត ដល់ ចុង ភូមិ ទើប គេ មិន បង្ក្រាប រថយន្ត ដឹក របស់ យាយ មាន់ » ។


ជាក់ស្ដែង នៅ ពាក់កណ្ដាល យប់មិញ នេះ ( យប់ ១៩ ០៥ ២០) រថយន្ត ដឹក បទល្មើស ព្រៃឈើ របស់ យាយ មាន់ បាន ធ្វើ ឲ្យ បាក់ ស្ពានឈើ នៅ ចំណុច អូរ ក្រូច ចំ កណ្ដាល ភូមិ តែ ម្ដង ជាប់ រើ មិន រួច រាប់ ម៉ោង គ្មាន សមត្ថកិច្ច ឬ អាជ្ញាធរ ឬ មន្ត្រី ជំនាញ ណា ចេញ មុខ អើត មើល ដើម្បី មាន ចំណាត់ការ អ្វី ឡើយ ។ រថយន្ត នោះ បាន ឡើង ស្ពាន ហើយ បាក់ ស្រុត ផុង កង់ ធ្លាក់ មួយ កំណាត់ ក្រោយ ចូល ក្នុង អូរ ។ ក្រោយមក បន្តិច គេ ឃើញ គ្រឿងចក្រ ( អេ ស្ការ វ ទ័ រ ) មក ជួយ លើក និង ជួយ រុញ ទើប រថយន្ត ឆ្លងស្ពាន រួច ។ នៅ ទីនោះ គេ ឃើញ តែ ប្រជាពលរដ្ឋ ប៉ុណ្ណោះ បាន ចោមរោម មើល រថយន្ត ដឹកឈើ បំផ្លាញ ស្ពាន តែ គេ មិន ប្រទះ ភ្នែក នឹង សមត្ថកិច្ច ឬ មន្ត្រី ព្រៃឈើ ចេញ មុខ អើពើ ឡើយ ទុក ឲ្យ រថយន្ត យាយ មាន់ ដឹកឈើ បន្តដំណើរ ទៅ មុខ យ៉ាង រំភើយ ។

ទាក់ទិន នឹង រឿង នេះ មេ ភូមិ អូរ ក្រូច លោក ទូច យ៉ុ ន បាន បំភ្លឺ ប្រាប់ កោះសន្តិភាព តាម ទូរស័ព្ទ ថា ស្ពាន ដែល ខូចខាត ដោយសារ រថយន្ត ដឹង ឈើ នោះ ជា ស្ពានឈើ មាន បណ្ដោយ ប្រវែង ប្រមាណ ២៥ ម៉ែត្រ និង ទទឹង ប្រវែង ប្រមាណ ០៥ ម៉ែត្រ ។ ស្ពាន នេះ ឆ្លងកាត់ អូរ ក្រូច ស្ថិត ចំ កណ្ដាល ភូមិ តែ ម្ដង ។ 

លោក មេ ភូមិ បាន និយាយ ថា រថយន្ត ដឹកឈើ នោះ បាន ព្យាយាម បើក ឆ្លងស្ពាន ស្រាប់តែ បាក់ ស្រុត ចុះ ក្រោយ ខូចខាត អស់ ប្រវែង ប្រមាណ ០៧ ម៉ែត្រ ដែល មិន អាច ឲ្យ យានយន្ត គ្រប់ ប្រភេទ ធ្វើ ដំណើរ ឆ្លងកាត់ បាន ឡើយ ។ លោក បាន បញ្ជាក់ ថា ពេល នេះ យានយន្ត អាច បើក ចុះ ឆ្លង អូរ ប៉ែក ខាងក្រោម បន្តិច តែបើ មាន ភ្លៀង ជោគ ជាំ នាំ ឲ្យ មានទឹក ក្នុង អូរ ហូរ ច្រើន គឺ ចប់ ហើយ អ្នកដំណើរ មិន អាច ឆ្លងកាត់ អូរ នេះ បាន ឡើយ ។ 

កោះសន្តិភាព ៖ តើ សមត្ថកិច្ច ឬ អាជ្ញាធរ បាន ចាប់ ឃាត់ រថយន្ត ដឹកឈើ បំផ្លាញ ស្ពាន នោះ ទេ ? លោក មេ ភូមិ ៖ « អត់ មាន នរណា ឃាត់ ទេ ។ កណ្ដាល យប់ ហើយ តេ ទៅ ក៏ គេ មិន លើក ទូរស័ព្ទ ដែរ ។ ក្រោយ ពេល គ្រឿងចក្រ ជួយ រុញ ឡើង ផុត ស្ពាន រថយន្ត នោះ ក៏ ចេញដំណើរ ទៅ បាត់ រហូត មក ដល់ ពេល នេះ » ។ កោះសន្តិភាព ៖ តើ ពេល នេះ ខាង ណា អ្នក ទ ទូល ខុស ត្រូវ ជួសជុល ស្ពាន ឡើង វិញ ? លោក មេ ភូមិ ៖ « មាន ខាង ណា ..! មាន តែ អាជ្ញាធរ ហ្នឹងហើយ ជា អ្នក ធ្វើ » ។ 

ពាក់ព័ន្ធ នឹង រថយន្ត ដឹក បទល្មើស ព្រៃឈើ ដែល គេ អះអាង ថា ជា រថយន្ត របស់ « យាយ មាន់ » ជា មេ ឈ្មួញ បទល្មើស ព្រៃឈើ ដ៏ ធំ ប្រចាំ ស្រុក សំឡូត ដែល បំផ្លាញ ស្ពាន « អូរ ក្រូច » ខាងលើ នេះ កោះសន្តិភាព មិន ទំនាក់ទំនង សុំ ការ បំភ្លឺ ពី « យាយ មាន់ » ឬ អ្នក ទ ទូល ខុស ត្រូវ រថយន្ត ដឹកឈើ នោះ បាន ទេ គិត ត្រិ ម រសៀល ថ្ងៃ ទី ១៩ ឧសភា ។ ប៉ុន្តែ បើ តាម ប្រភព ភាគច្រើន បាន អះអាង យ៉ាង ជាក់លាក់ ថា រថយន្ត ដឹក បទល្មើស ព្រៃ បំផ្លាញ ស្ពាន នេះ ប្រក ដ ជា របស់ « យាយ មាន់ » មែនហើយ ។ យាយ មាន់ គាត់ កប និង ជោគជ័យ ខ្លាំង ណាស់ ជាមួយនឹង មុខ ជំនួញ បទល្មើស ព្រៃឈើ នៅ ស្រុក សំឡូត នេះ ។ រាប់ សិប ឆ្នាំ កន្លង មក ហើយ ដែល យាយ មាន់ ប្រព្រឹត្ត បទល្មើស ព្រៃឈើ ក្នុងស្រុក សំឡូត ។ មន្ត្រី ពាក់ព័ន្ធ គ្រប់ អង្គភាព រាប់ ទាំង សមត្ថកិច្ច ផង បង្កើត ប៉ុ ស្ដ៏ យាម ប្រចាំការ ឬ ស្នាក់ ការ បណ្ដាក់ គ្នា ដូច ខ្យង នៅ តាម ដងផ្លូវ គ្រប់ ច្រកល្ហក តែ គ្មាន មន្ត្រី ណា ហ៊ាន បង្ក្រាប ដឹកឈើ របស់ « យាយ មាន់ » ឡើយ ដែល មហាជន ទូទៅ ដាក់ ការ សង្ស័យ ថា « អាច ត្រូវ សំណែន » យាយ មាន់ អស់ហើយ ទើប ស្ងាត់ ដូច ចោរលួច សេះ បែប នេះ ។ 

បច្ចុប្បន្ន បទល្មើស ព្រៃឈើ នៅ ក្នុងស្រុក សំឡូត នៅ តែ ដំណើរការ យ៉ាង គគ្រឹក គ គ្រែង ដដែល ។ ពេល ខ្លះ គេ យក ទាំង រថយន្ត ពាក់ ស្លាក លេខ នគរបាល របស់ អគ្គស្នងការ នគរបាល ជាតិ បើក ជូន ដំណើរ រថយន្ត ដឹកឈើ យ៉ាង ស្លុយ ទៀត ផង ។ សូម បញ្ជាក់ ថា កាលពី ថ្ងៃ ទី ០៩ ឧសភា កន្លង ទៅ ថ្មី ៗ នេះ ក៏ មាន រថយន្ត មួយ គ្រឿង ដឹក ខ្សាច់ លើស ទម្ងន់ បាន បំភ្លេច បំផ្លាញ ស្ពានដែក ឆ្លង អូរ មួយ កន្លែង នៅ ក្នុងភូមិ អូរ តា ទាក ឃុំ តា តោក ស្រុក សំឡូត ។ 

ស្ពានដែក នោះ ខូចខាត រហូត មិន អាច ជួសជុល ប្រើ ការ ឡើង វិញ បាន ឡើយ ។ ប្រធាន មន្ទីរ សាធារណៈ និង ដឹក ជញ្ជូនខេត្ត បាន ទាមទា ឲ្យ អ្នក ទ ទូល ខុស ត្រូវ នៃ រថយន្ត ដឹក ខ្សាច់ នោះ ធ្វើ ស្ពាន សង ទាំងស្រុង និង ឲ្យ បាន ឆាប់ ទៀត ផង ចៀសវាង ការ កកស្ទះ អ្នក ធ្វើ ដំណើរ ពេល មាន ជំនន់ ទឹក ក្ន ង អូរ ។ ប៉ុន្តែ រហូត មក ដល់ ពេល នេះ ស្ពានដែក ដែល បំផ្លាញ ដោយ រថយន្ត ដឹក ខ្សាច់ កំរើក ដៃ កំរើក ជើង ហើយ ឬ នៅ នោះ ទេ ។ ចន្លោះ ពេល ១០ ថ្ងៃ បាក់ ស្ពាន ឆ្លង អូរ ០២ កន្លែង នៅ ក្នុង ឃុំ តា តោក ។ ស្ពានដែក « អូរ ថ្ម » ត្រូវ បាន បំផ្លាញ ដោយ រថយន្ត ដឹក ខ្សាច់ លើស ទម្ងន់ រីឯ ស្ពាន « អូរ ក្រូច » ត្រូវ បាន បំផ្លាញ ដោយ រថយន្ត ដឹក បទល្មើស ព្រៃឈើ របស់ យាយ មាន់ តែ អាជ្ញាធរ និង មន្ត្រី ជំនាញ អត់ ខ្វល់ ជាមួយ យាយ មាន់ សូ ម្បី ប៉ុន ក្រចក ៕ប្រភព៖កោះសន្តិភាព





Post a Comment

Previous Post Next Post

Kdaily-news ads