Top News

ឈើក្តាជាច្រើនត្រូវបានកាប់បំផ្លាញយូរឆ្នាំមកហើយដោយឈ្មួញឈ្មោះ យូ ដឹកយកទៅលក់ដើម្បីប្រយោជន៍របស់ខ្លួន



ខេត្តសៀមរាប៖ ឈើក្តាជាច្រើនម៉ែត្រគូបត្រូវបានដឹកជញ្ជូនតាមរថយន្តមកដាក់នៅកន្លែងសិប្បកម្មច្រើនកន្លែង ស្ថិតក្នុងភូមិតាពឿរ ឃុំតាសៀម ស្រុកស្វាយលើ ខេត្ត សៀមរាប។ សកម្មភាពបែបនេះត្រូវគេប្រទះឃើញកើត មានជារៀងរាល់ថ្ងៃដែលសមត្ថកិច្ចជំនាញ មិនដែលខ្វល់ខ្វាយនិងបង្ក្រាបនោះទេពិសេសមន្ត្រីបរិស្ថាននិងមន្រ្តីយោធាកងអន្តរាគមន៍ទិសប្រាសាទព្រះវិហារ ដែលប្រចាំការនៅតំបន់ភ្នំខ្យងអូរប៉ារ៉ា គប់គិតគ្នា។

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋខ្លះដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់អ្នកសារព័ត៌មាន {រាល់ថ្ងៃ} ថា ឈើមូលទាំងអស់នោះគឺជារបស់ឈ្មោះយូ ដែលតែងតែដឹកឈើមូលស្រស់ដោយសេរីនិងបានបន្តប្រមូលទិញពីក្រុមឈ្មួញផ្សេងៗក្នុងភូមិតាពឿរ ឃុំតាសៀមស្រុកស្វាយលើខេត្តសៀមរាប ដើម្បីដឹកជញ្ជូនចូលសិប្បកម្ម ស្ថិតនៅក្នុងភូមិ ឃុំ ខាងលើ ជារៀងរាល់ថ្ងៃដោយមិនមានមន្ត្រីសមត្ថកិច្ចណាម្នាក់បង្ក្រាបឡើយ។

ជាក់ស្តែងថ្មីៗនេះក្រុមការងារសារព័ត៌មានបានផ្តិតយករូបភាពមួយចំនួនអំពីសកម្មភាពដឹកជញ្ជូនឈើរបស់លោក យូ ស្ថិតក្នុងភូមិឃុំខាងលើ ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់លោក តូនាយសង្កាត់រដ្ឋបាលព្រៃឈើ ដែលលោកគ្រប់គ្រងនៅក្នុងតំបន់ខាងលើ។ ប្រជាពលរដ្ឋតំបន់នោះឆ្ងល់ថាហេតុអីក៏លោក តូ មិនបង្ក្រាប?តើលោក តូ ដឹងឬធ្វើមិនដឹង ព្រោះនេះជាដែនសមត្ថកិច្ចរបស់ខ្លួនហើយនោះ?

គួររំលឹកដែរថាកន្លងមកក៏ធ្លាប់មានបទបញ្ជាយ៉ាងម៉ឺង ម៉ាត់ពីមន្ត្រីថ្នាក់ជាតិដែរ ដែលតម្រូវឲ្យមន្ត្រីថ្នាក់ ក្រោមជាតិចុះបង្ក្រាបរាល់បទល្មើសព្រៃឈើដែលកាប់បំផ្លាញនិងដឹកជញ្ជូនគ្រប់រូបភាព ដោយឡែកមន្ត្រីថ្នាក់ក្រោមជាតិឯណេះវិញ ហាក់ធ្វើមិនដឹងមិនឮ?ឬក៏ដេកលក់អស់ហើយ?ជាពិសេសមន្ត្រីដែលនៅតាមសង្កាត់នានាក្នុងស្រុកស្វាយលើខេត្តសៀមរាប នេះតែម្តង។

ក្នុងករណីកាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើជ្រៀកហើយស្រស់ខាងលើនេះក៏សូមគោរពស្នើរសុំដល់មន្ទីកសិកម្ម, មន្ទីរបរិស្ថាន,ជាពិសេស លោកប្រាក់ សោភ័ណ្ឌ អភិបាលនៃគណះអភិបាល ខេត្តសៀមរាប សូមជួយដាក់បទបញ្ជាដល់មន្ត្រីក្រោមឱវាទឱ្យចុះត្រួតពិនិត្យដើម្បីចូលរួមទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសទាំង អស់នេះផង៕








Post a Comment

Previous Post Next Post

Kdaily-news ads