Top News

ករណីគ្រោះថ្នាក់ចរាចរណ៍បើកបរដោយ ជនជាតិចិនរថយន្តបុកម៉ូតូ បញ្រ្ចាស់ទិសគ្នាបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ



ខេត្តកំពង់ស្ពឺ៖កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៨:១០នាទី នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៩-១០ ត្រង់ចំណុចភូមិជៃតាគួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានរថយន្តមួយគ្រឿងម៉ាកTOYOTA TOCOMA ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2AS-9736 បើកបរដោយឈ្មោះ LIU YUEFENG (ជិនជាតិចិន)ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅរោងចក្រក្រឡឹងដែក ស្ថិតនៅភូមិ ស្រែត្រោក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  បើកបរមកពីទិសខាងជើងទៅទិសខាងត្បូង មកដល់ចំណុចខាងលើបានវ៉ាជែងរថយន្តមួយគ្រឿងក៏ទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA DREAM 125CC ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ 1J-9802 បើកបរដោយឈ្មោះឆោម ស៊ីណេត ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិព្រែកចង្រ្កានលើ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង (ពាក់មួកសុវត្ថិភាព បានស្លាប់នៅកន្លែងកើតហេតុ)បើកបរមកពីទិសខាងត្បូងទៅទិសជើង ករណីខាងលើបណ្ដាលឲ្យស្លាប់មនុស្ស និងខូចខាតសម្ភារៈដូចខាងក្រោម៖ 

-ស្លាប់មនុស្ស ០១នាក់ស្រី(អ្នកបើកបរម៉ូតូ)

-ខូចខាតរថយន្ត ០១គ្រឿងស្រាល

-ខូចខាតម៉ូតូ ០១គ្រឿង(ធ្ងន់)

-សពកំពុងរងចាំសាច់ញាតិមកទទួលដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី

-អ្នកបើកបររថយន្តបានយកមកអធិការដ្ឋាននគរបាលស្រុកគងពិសីដើម្បីសួរនាំ។

ចំពោះវត្ថុតាងទាំង ០២គ្រឿងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីចាត់ការបន្ត ។






Post a Comment

Previous Post Next Post

Kdaily-news ads